អឺរ៉ុបនឹងសម្រេចជោគវាសនារបស់ខ្លួនដោយខ្លួនឯងពាក់ព័ន្ធការប្រើប្រាស់ សេវាកម្ម Huawei
ពេលនេះអាល្លឺម៉ងអំពាវនាវឲ្យអឺរ៉ុប ឯករាជ្យនៅក្នុង ការសម្រេចប្រើប្រាស់បច្ចេកវិទ្យា របស់ចិន ឈប់រងសម្ពាធពីអាមេរិក។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel កាលពីថ្ងៃទី២៧ខែវិច្ឆិកាបានអំពាវនាវដល់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ឯកភាពគ្នាក្នុងការប្រើប្រាស់បច្ចេកវិទ្យា របស់ក្រុមហ៊ុនហួវាយ ក្នុងនោះមានសេវាកម្មជំនន់ទី៥ 5G ។
ការប្រកាសខាងលើរបស់អធិកាបតីអាល្លឺម៉ង ធ្វើឡើងក្នុងពេលប្រជុំស្តីពីមូលនិធិនៅក្នុងរដ្ឋសភា ។ លោកស្រី Merkel បានលើកឡើងថា ការមិនឯកភាពគ្នា និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អឺរ៉ុប ក៏ដូចជាចិន និងប្រទេស ជាច្រើនទៀតនៅតំបន់អឺរ៉ុបទាំងមូល។ពេលនេះបារាំងនិងអាល្លឺម៉ង ជាប្រទេសសំខាន់នៅតំបន់អឺរ៉ុប បានស្វែងរកការឯកភាពគ្នា ស្តីពីការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនចិន។ ក្រោយមកនិងមានវិធានការរួមសម្រាប់អឺរ៉ុបទាំងមូល។
លោកស្រី Merkel ក៏បានបញ្ជាក់ពីការចាំបាច់ដើម្បីធានាសុវត្ថិភាព នឹងការអភិវឌ្ឍន៍បណ្តាញសេវាជំនន់ទី៥ 5G បង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាHuawei ។ កន្លងមករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង ក៏បានវិភាគ ទៅលើការចោទប្រកាន់របស់អាមេរិកថា បច្ចេកវិទ្យាចិន គ្រោះថ្នាក់ចំពោះសន្តិសុខជាតិ ។សកម្មភាពខាងលើរបស់អាមេរិក គឺមិនសមស្រប់ឡើយ ដោយទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យអឺរ៉ុប បោះបង់ Huawei ទៅប្រើប្រាស់ផលិតផល របស់អាមេរិកជំនួសវិញ។
មកទល់ពេលនេះ អាល្លឺម៉ង់ នៅមិនភ្លេច អ្វីដែល អតីតបុគ្គលិកក្រសួងសន្តិសុខជាតិអាមេរិក NSA Edward Snowden បានទម្លាយជាសាធារណៈ គឺអាមេរិកបានតាមដានអាល្លឺម៉ង សូម្បីតែទូរស័ព្ទរបស់លោកស្រី Merkel ក៏អាមេរិកលួចស្តាប់ដែល។ ទាំងនោះហើយបានជាមន្ត្រីអាល្លឺម៉ងបានលើកឡើងថា ការបោះបង់ ហួវាយទៅប្រើប្រាស់ បច្ចេកវិទ្យាអាមេរិកនោះ គឺ គ្រោះថ្នាក់យ៉ាងពិតប្រាកដ៕ ប្រែសម្រួលដោយ៖ MEO
Post a Comment