នៅក្នុងពេលនេះ WhatsApp អនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ញើ Sticker នៅក្នុង Group ហើយ
ប្រិយមិត្តភាគច្រើន ប្រហែលជាបានស្គាល់ហើយ ពីកម្មវិធីសម្រាប់ធ្វើការផ្ញើសារទៅមក ដែលមានឈ្មោះថា WhatsApp ហើយកាលពីពេលមុន កម្មវិធីមួយនេះ នៅមិនទាន់អាចឲ្យអ្នកប្រើប្រាស់ ធ្វើការផ្ញើសារជាលក្ខណៈ Sticker បាននោះទេ សម្រាប់ការលេងនៅក្នុង Group ដែលនេះជាមូលហេតុមួយ ដែលធ្វើឲ្យកម្មវិធីនេះ ត្រូវបានអភិវឌ្ឍន៍បន្ថែមទៀត។ ដោយឡែក នៅក្នុងពេលនេះ ការផ្ញើសារជា Sticker នៅក្នុង Group លែងមានបញ្ហាទៀតហើយ បន្ទាប់ពីមានការអភិវឌ្ឍន៍ ប៉ុន្មានខែចុងក្រោយមក។
ប្រាកដណាស់ នៅក្នុងពេលនេះ WhatsApp បានធ្វើការអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការផ្ញើសារជា Sticker នៅក្នុង Group បានហើយ ដែលវាមានលក្ខណៈ មិនខុសពីកម្មវិធីផ្សងទៀត ប៉ុន្មាននោះទេ កាន់តែពិសេសនោះ ការកែប្រែនេះ នឹងទទួលបានសម្រាប់អ្នកប្រើគ្រប់គ្នាតែម្ដង មិនថាអ្នកប្រើ Android ឬមួយក៏ iOS ឡើយ។ គួរបញ្ជាក់ដែរថា នៅក្នុងពេលថ្មីៗនេះ វាក៏ទើបតែទទួលបានមុខងារមួយ ដែលអាចឲ្យយើងធ្វើការផ្ញើ Sticker បានពីរនៅក្នុងជួរតែមួយទៀតផង លើសពីនេះ វាក៏អាចគាំទ្រជាមួយការប្រើប្រាស់ សេនស័រស្កេនស្នាមម្រាមដៃ ដើម្បីដោះសោរកម្មវិធីនេះ និងមានមុខងារមួយចំនួនទៀតដួចជា Self-destructing ជាដើម ដែលដាក់ឲ្យប្រើលើស្មាតហ្វូន ប្រហែលជាមួយខែមកហើយ។ យ៉ាងណាក៏ដោយ មុខងារខាងលើនេះ វាត្រូវបាន WhatsApp ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ សម្រាប់គ្រប់អ្នកប្រើប្រាស់ទាំងអស់ ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់ ទទួលបាន គឺអាចចាំមើលនៅថ្ងៃបន្ទាប់ទៀតអញ្ចឹងដែរ។
និយាយរួមមកវិញ នៅក្នុងពេលនេះ អ្នកប្រើប្រាស់ WhatsApp អាចធ្វើការផ្ញើសារជា Sticker នៅក្នុង Group បានហើយ ជាពិសេសនោះ វាអាចឲ្យយើងផ្ញើបានពីរ Sticker នៅក្នុងជួរតែមួយទៀតផង ដែលមើលទៅវាប្លែក និងគួរឲ្យចាប់អារម្មណ៍ម្យ៉ាងដែរ។ ដូច្នេះហើយ ដូចបានប្រាប់ពីខាងដើមអញ្ចឹង អ្នកអាចចូលទៅធ្វើការអាប់ដេត WhatsApp នៅក្នុង Play Store ឬ App Store បាន ប៉ុន្តែបើសិនជាអាប់ដេតហើយ នៅតែមិនទាន់ទទួលបានទៀតនោះ គឺមានតែរង់ចាំមើលនៅថ្ងៃបន្ទាប់ប៉ុណ្ណោះ ព្រោះថាជូនកាល វាមិនអាចនឹងមកដល់ភ្លាមៗ គ្រប់ស្មាតហ្វូនទាំងអស់នោះទេ។
Post a Comment