Microsoft ត្រូវបានអនុញ្ញាតអោយលក់ផ្នែក Software ទៅអោយ Huawei វិញហើយ
យើងបានដឹងហើយថា ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង Huawei កាន់តែរីករាលដាល ធំទៅៗ ពីមួយទៅមួយថ្ងៃ ធ្វើអោយអ្នកចូលចិត្តព័ត៌មានបច្ចេកវិទ្យា មិនអាចសម្ងំ មិនតាមដានមិនបាន។ ក្រុមហ៊ុនល្បីៗ ជាច្រើន ដូចជា Google, Qualcomm និង Intel ក៏បានធ្វើការប្រកាស ជាសាធារណៈថា ពួកគេនឹងបញ្ឈប់ការសហការគ្នា ជាមួយក្រុមហ៊ុនចិន Huawei នេះផងដែរ។
ដោយឡែក កាលពីថ្ងៃទី 20 ខែវិច្ឆិកាកន្លងទៅ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបាន យល់ព្រមការស្នើសុំរបស់ Microsoft សម្រាប់អាជ្ញាប័ណ្ណនាំចេញផ្នែកទីផ្សារ Software ទៅអោយ Huawei ឡើងវិញ នេះបើយោងទៅតាម អ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដល់ទីភ្នាក់ងារព័ត៌មាន Bloomberg បានអោយដឹង។ មិនត្រឹមតែប៉ុណ្ណោះ Microsoft ក៏បាននិយាយថា យើងសូមកោតសរសើរចំពោះសកម្មភាពរបស់មន្ទីរក្រសួងពាណិជ្ជកម្មអាមេរិក ដែលបានឆ្លើយតបនឹងសំណើរបស់យើង ផងដែរ។

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅនេះ Microsoft បានធ្វើការបញ្ឈប់ ការលក់កុំព្យូទ័រ Huawei MateBook X Pro នៅក្នុងអនឡាញ Store របស់ខ្លួន ជាផ្លូវការហើយ ក៏ប៉ុន្តែ Microsoft នឹងនៅតែបន្តអោយលក់ ផលិតផលកុំព្យូទ័រជាម៉ាករបស់ Huawei នេះ ដែលកំពុងមានស្រាប់ រហូតដល់អស់ពីស្តុក។ ត្រង់ចំនុចនេះ យើងអាចសនិដ្ឋានបានថា អ្វីដែល Microsoft កំពុងតែធ្វើពេលនោះ ប្រហែលមកការមិនអាចទ្រាំ ជាមួយសម្ពាធដែល ដូណាល់ ត្រាំ បានចាត់បញ្ជូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅ ដូចទៅនឹងគម្រូរបស់ ក្រុមហ៊ុនល្បីៗមុនៗ ដូចជា Google, Qualcomm, Intel និង ARM អញ្ចឹងដែរ។
Post a Comment